











នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្ដម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកគ្រឿងឧបភោគ បរិភោគ ជូនដល់លោកយាយ លោកតា ដែលមានវ័យ ៧០ឆ្នាំឡើង អតីតនិវត្តិជន និងជនមានពិការភាព ចំនួន៦០០នាក់ ជាប្រជាពលរដ្ឋភៀសសឹកដោយការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ ពីសំណាក់ពួកទាហានថៃ ដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹក ក្នុងវត្តចាន់ស៊ី ស្រុកអូជ្រៅ និងមណ្ឌលភៀសសឹកឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការយ៉ាងច្រើនកុះករ។
ក្នុងកម្មវិធីនេះ ឯកឧត្ដមបានចូលរួមថវិកាម្នាក់ៗ ១លានរៀលផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា