លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃសមត្ថភាពសិក្ខាកាម និងឆ្លងរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនថ្នាក់ខណ្ឌ-សង្កាត់
 
ចែករំលែក ៖

លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃសមត្ថភាពសិក្ខាកាម និងឆ្លងរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនថ្នាក់ខណ្ឌ-សង្កាត់ (ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ៧មករា)។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ