ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី បានយកថវិកាចូលរួម ឧបត្ថម្ភដល់សាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី ១៣  ខែឧសភា  ឆ្នាំ២០២១  ឯកឧត្ដម  ជឹម  លាវ  សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២  និងជាសមាជិកគណៈកម្មការទី១  ព្រឹទ្ធសភា  រួមជាមួយ  ឯកឧត្ដម  ច្រឹង  គឹមស្រ៊ាង  សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២  និងជាសមាជិកគណៈកម្មការទី៣  ព្រឹទ្ធសភា  ព្រមទាំងលោកជំទាវ  ស៊ី  វណ្ណថា  សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២  និងជាសមាជិកាគណៈកម្មការទី៩  ព្រឹទ្ធសភា បានយកថវិកាចូលរួម  ឧបត្ថម្ភដល់សាខាកាកបាទក្រហម  ខេត្តត្បូងឃ្មុំរួមមាន  ៖

–  លោកជំទាវ  ស៊ី  វណ្ណថា  ថវិកាចំនួន  ១,០០០,០០០  ៛

–  ឯកឧត្តម  ឈិត  គឹមយាត  ថវិកាចំនួន  ៤០០,០០០  ៛

–  ឯកឧត្តម  ច្រឹង  គឹមស្រ៊ាង  ថវិកាចំនួន  ៤០០,០០០  ៛

–  ឯកឧត្តម  ជឹម  លាវ  ថវិកាចំនួន  ៤០០,០០០  ៛

សរុបថវិកាទាំងអស់ ចំនួន  ២,២០០,០០០  ៛   ជូនដល់សាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ  ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ