លោកជំទាវ ឃួន ឃុនឌី អញ្ជើញនាំយកទេយ្យទានប្រគេនព្រះចៅអធិការចំនួន៤វត្ត ក្នុងខេត្តកំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណៈកម្មការទី៨ ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ ចង្ហាន់ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះគ្រូ
ចៅអធិការវត្តចំនួន៤វត្ត គឺវត្តឥន្ទ្រៃសំវរៈ (ហៅវត្តកំពង់ធំ), វត្តទេពនិម្មិត (ហៅវត្តធម្មយុទ្ធ), វត្តសែនសិរី (ហៅវត្តក្ដីសែន) ស្ថិតនៅក្រុងស្ទឹងសែន និងវត្តព្រះពុទ្ធជិនរាជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតាញាតកាទាំងប្រាំពីរសន្តាន ឥស្សរជន វីរយុទ្ធជន និងជាពិសេសដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ។

ប្រភព៖ ជំនួយការលោក​ជំទាវ ឃួន ឃុនឌី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ