ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
 
ចែករំលែក ៖

នាថ្ងៃ​សុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦​ នៅ​អាហារដ្ឋាន​កាហ្វេ​ដូងប្រេង​ ភូមិមនោរម្យ​ ឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ និងលោកជំទាវ​ បានអញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹកចំនួន៤៧នាក់​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​ ដែលក្រុមការងារដឹកនាំ​ដោយលោក ស្ទីវ​ បានជូនទៅលេង​ទឹក​សមុទ្រ​ និងបន្ទាប់មកជូនទៅលេង​ប្រាសាទ​អង្គរវត្ត​ថែមទៀតផង​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ