ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀនសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ​ នៅភូមិដូង​ ឃុំស្ទឹងកែវ​ ស្រុក​​ទឹក​ឈូ​  ខេត្ត​កំពត​។ 
បន្ទាប់មក​ ឯកឧត្តម​បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ ព្រមទាំងចូលរួមរំលែកទុក្ខ​ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ ស្ថិត​នៅ​ភូមិស្ទឹងកែវ​ ឃុំស្ទឹងកែវ​ ស្រុក​ទឹក​ ឈូ​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត​ ក្រុង​ ស្រុក សមាជិកក្រុមប្រឹក្សា​ ឃុំស្ទឹងកែវ​ អាជ្ញាធរមូលដ្ឋាន​ គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្ត​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារក្នុងខេត្ត​ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ