ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ5 បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ ព្រៃយុថ្កានិងឃុំក្រពុំឈូក ស្រុកកោះអណ្ដែតនៅសាលាឃុំក្រពុំឈូក
 
ចែករំលែក ៖

ព្រឹកថ្ងៃអាទិត្យទី 16 ខែ ឧសភា ឆ្នាំ  2021 ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ5 លេខាធិការគណៈកម្មការទី2 នៃព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ ព្រៃយុថ្កានិងឃុំក្រពុំឈូក ស្រុកកោះអណ្ដែតនៅសាលាឃុំក្រពុំឈូក។

តាមសំណូមពរឃុំទាំងពីរ ឯ,ឧ, បានឧបត្ថមថវិកាជូនៈ

_ឃុំព្រៃយុថ្កា600.000៛ រៀបចំកន្លែងធ្វើចត្តាឡីស័ក

_ឃុំក្រពុំឈូកថវិកា1.000.000៛(ជាថវិកាក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ5)សំរាប់បម្រើការងារជូសជុលផ្លូវ

_ជូនអ្នកចូលរួមប្រជុំក្នុង1នាក់20.000៛ អាល់កុលដបតូច1នាក់1ដបនិងចូលបុណ្យសពអ្នកលង់ទឹកនៅឃុំព្រៃយុថ្កា100.000៛ផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ