khmer eng
  • ឯកឧត្តម អន ស៊ុំ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សាក​សួរ​សុខ​ទុក្ខ​បងប្អូន​ប្រជា​ពលរដ្ឋ​ពិការ ចាស់ជរា ​មាន​ជីវភាព​ខ្វះ​ខាត​ចំនួន​៥០គ្រួសារ មក​ពី​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ និងឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណា និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរា មានជីវភាពខ្វះខាតចំនួន៥០គ្រួសារ មកពីនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កោតសរសើរ និងអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការចូលរួមបង្រកា និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានទាន់ពេលវេលា មិនឱ្យឆ្លងចូលក្នុងសហគមន៍របស់ខ្លួន និងបានផ្តល់នូវអនុសាសន៍មួយចំនួន ៖
    -ត្រូវបន្តចូលអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។
    -ត្រូវបន្តអនុវត្ត និងផ្សព្វផ្សាយជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ។
    -ប្រកាន់ភ្ជាប់ការរស់នៅតាមបែបគន្លងថ្មី។ ជាមួយគ្នានោះបានឧបត្ថម្ភជូននូវគ្រឿងឧបភោក បរិភោគ ដោយមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ពៅប្រាជ្ញា
    thumbnail
     
    ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមស្តាប់របាយការណ៍សរុបកិច្ចប្រជុំកំពូលសភាលើកទី១ ក្នុងសម័យប្រជុំពេញអង្គលេីកទី២ 
    thumbnail
     
    ឯកឧត្តម ម៉ម ឡេងយ៉ានី និងឯកឧត្តម រត្ន័ ហុក អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ពៅប្រាជ្ញា
    thumbnail
     
    ឯកឧត្តម យ៉ង់ សែម បានអញ្ជេីញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់ការពិនិត្យជាសកលតាមកាលកំណត់(UPR) ដែលរៀបចំដោយគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានបន្តចូលរួមក្នុងកិច្ចប្រជុំតាមគណៈកម្មការ នៃកិច្ចប្រជុំកំពូលសភា CLV លើកទី១