លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅវត្តបាគង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា បញ្ចុះបឋមសិលាកសាងខ្លោងទ្វារជ័យ វត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយ លោកជំទាវ យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលសាលាស្រុកកំពង់ស្វាយ កងកម្លាំងទាំង៣ក្នុងស្រុក អាជ្ញាធរភូមិ ឃុំ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមសរុបចំនួន៥៦៤នាក់ ស្ថិតនៅវត្តបាគង ភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នាឱកាសនោះ លោកជំទាវបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ចកាល។ លោកជំទាវបានបន្តមានប្រសាសន៍ថា កត្តាដែលនាំឱ្យយើងបានធ្វើពិធីបុណ្យឆ្លងសមិទ្ធផលនេះឡើងក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដូច្នេះចំពោះសភាពការណ៍បច្ចុប្បន្ន យើងទាំងអស់គ្នាត្រូវរួបរួមគ្នា សាមគ្គីភាពគ្នា តស៊ូជាមួយគ្នា ក្នុងគ្រាដ៏បាកនេះ ហើយត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ។

លោកជំទាវបានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លា កសាងសមិទ្ធផលនានាទាំងអស់នេះ។

នាឱកាសនោះដែរ លោកជំទាវបានប្រគេនបច្ច័យសម្រាប់កសាងវត្តមួយចំនួន, ជូនតាជី យាយជីចំនួន៣០នាក់, ជូនលោកគ្រូ អ្នកគ្រូចំនួន១២នាក់, ជូនសិស្សានុសិស្សចំនួន២០០នាក់, ជូនអ្នកកាន់ខ្សែបូ, ជូនរបាំជូនពរ, និងជូនប្រជាពលរដ្ឋ ចំនួន២៧៦នាក់ ម្នាក់ៗទទួលបានសារុងចំនួន១។

ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ