ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា វត្តអារាមដើរតួនាទីសំខាន់ទាំងផ្នែកសាសនា និងការអប់រំ
 
ចែករំលែក ៖

រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះញាណសត្ថា សំ សុផល (ឥន្ទប្បញ្ញោ) ព្រះរាជាគណៈថ្នាក់កិត្តិយស ក្នុងឱកាសឡើងជាព្រះចៅអធិការវត្តអម្ពផល ហៅវត្តចុងកោះ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ថា តួនាទីវត្តអារាម មិនត្រឹមតែជាទីសក្ការៈបូជាតាមបែបជំនឿសាសនាប៉ុណ្ណោះទេ វាថែមទាំងជាទីកន្លែងនៃការអប់រំដ៏សំខាន់របស់សង្គមខ្មែរតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិត ក៏បានបន្ថែមថា ជំនឿនាំមកនូវសេចក្ដីសង្ឃឹម ហើយជំនឿ ប្រកបដោយបញ្ញា គឺនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើន ដល់សង្គមជាតិ។ វត្តអារាម គឺជាកម្លាំងចលករតភ្ជាប់សាសនា និងការអភិវឌ្ឍ។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត បានលើកពីស្ថានភាពពិបាកក្នុងពិភពលោកសព្វថ្ងៃ ដូចជាបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដែលធ្វើឱ្យប្រជាជនមួយចំនួនមានការព្រួយបារម្ភ និងហាក់បាត់ជំនឿលើសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងតំបន់។ ទោះបីយ៉ាងនេះក៏ដោយ ឯកឧត្តមបណ្ឌិត បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា រាល់បញ្ហាទាំងនោះនឹងត្រូវបានដោះស្រាយ ហើយត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ រួមទាំងបញ្ហាព្រំដែនខ្មែរ-ថៃ និងបានអំពាវនាវឱ្យបន្តរក្សាជំនឿលើរាជរដ្ឋាភិបាល។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ