









នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវគ្គបណ្ដុះបណ្ដាលមន្រ្ដីសង្ឃជំនាន់ទី២ (វគ្គ១) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងមានសមណសិក្ខាកាមនិមន្តចូលរួមសរុបចំនួន ១១០អង្គ ដែលជាមន្រ្ដីសង្ឃមកពីសាលាគណរាជធានី-ខេត្តនានា ជួបជុំគ្នានៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្មវិធីនេះបានផ្តោតលើប្រធានបទសំខាន់ស្តីពី «ការផ្សះផ្សាសម្រុះសម្រួលដោះស្រាយរម្ងាប់អធិករណ៍ក្នុងវិស័យព្រះពុទ្ធសាសនា» ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ុល លឹម បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីសង្ឃ ក្នុងការដោះស្រាយវិវាទ ឬអធិករណ៍នានាឱ្យកាន់តែមានប្រសិទ្ធភាព។ ការបណ្តុះបណ្តាលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងលើកកម្ពស់ភាពសុខដុមរមនាក្នុងវិស័យព្រះពុទ្ធសាសនា ដោយឈរលើមូលដ្ឋាននៃធម៌វិន័យ និងច្បាប់ជាធរមាន។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៤ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន