សមត្ថភាព និងសុខភាព ជាចក្ខុវិស័យ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន
 
ចែករំលែក ៖

ក្នុងកិច្ចប្រជុំបូកសរុបការងារខុទ្ទកាល័យ ប្រចាំខែមេសា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដាក់ចេញនូវអនុសាសន៍ដឹកនាំជាយុទ្ធសាស្ត្រ ដើម្បីជំរុញវឌ្ឍនភាពការងារ ដូចខាងក្រោម៖

  • សុខភាព និងសមត្ថភាពជាគ្រឹះ៖ ការលើកកម្ពស់ជីវភាពប្រជាជន ត្រូវចាប់ផ្ដើមពីការបង្កើនសមត្ថភាព (ភាសាអង់គ្លេស និងបច្ចេកវិទ្យា) ផ្សារភ្ជាប់នឹងការយកចិត្តទុកដាក់លើសុខភាពជាចម្បង ក្នុងនោះគឺអាហារូបត្ថម្ភ។
  • ការតាមដានស្ថានភាពសេដ្ឋកិច្ច និងផលប៉ះពាល់៖ ត្រូវយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់នូវស្ថានភាពវិបត្តិធនាគារ និងផលប៉ះពាល់នានាមកលើជីវភាពប្រជាពលរដ្ឋ ដើម្បីបង្ការហានិភ័យផ្សេងៗទៀត។
  • បច្ចេកវិទ្យាជំរុញផលិតកម្ម៖ ជំរុញការស្រាវជ្រាវ បង្កាត់គ្រាប់ពូជថ្មីៗ ដូចជាគ្រាប់ពូជកាកាវ ជាដើមដែលជាដំណាំមានតម្លៃថ្លៃ និងដាក់បញ្ចូលបច្ចេកវិទ្យាថ្មីៗ ទាំងក្នុងសង្វាក់ផលិតកម្ម និងការលក់នៅតាមទីផ្សារ ដូចជាការច្នៃ ម៉ាស៊ីនលក់ផលិតផលខ្មែរដោយស្វ័យប្រវត្ត (Vending Machine) ដើម្បីបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
  • ការត្រៀមទទួលនាវាពេទ្យ Peaceland៖ រៀបចំផែនការឱ្យបានហ្មត់ចត់ ដើម្បីទទួលស្វាគមន៍បេសកកម្មមនុស្សធម៌របស់ នាវាពេទ្យនៃអង្គការ Peaceland ដែលនឹងមកដល់កម្ពុជានៅខែតុលា ខាងមុខនេះ ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ។

នៅទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យក្រុមការងារបន្តពង្រីកបណ្ដាញទំនាក់ទំនងជាតិ និងអន្តរជាតិ ព្រមទាំង អនុវត្តទិសដៅការងារទាំងនេះឱ្យសម្រេចបានលទ្ធផលផ្លែផ្កាជូនជាតិមាតុភូមិ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ