










នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡារបស់សិស្សានុសិស្សនៃអនុវិទ្យាល័យឯកជន នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត សម្រាប់ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន អាណាព្យាបាលសិស្ស និងបានឧបត្ថម្ភថវិកាចំនួន។
បន្ទាប់មក ឯកឧត្ដមបានបន្តដំណើរទៅសួរសុខទុក្ខថ្នាក់ដឹកនាំវិហារដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន