ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញទទួលដំណើរទស្សនកិច្ចសិក្សារបស់សមាជិកក្លឹបកម្មវិធី មនសិការពលរដ្ឋល្អ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី និងក្រុមហ៊ុន អឹមភិក អេស៊ីអឹមស៊ី ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញទទួលដំណើរទស្សនកិច្ចសិក្សារបស់សមាជិកក្លឹបកម្មវិធី មនសិការពលរដ្ឋល្អ សរុបចំនួន៦៤៤នាក់ ដែលបានមកទស្សនកិច្ចនៅវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី, កសិកដ្ឋានដាំបន្លែ, កសិដ្ឋានចិញ្ចឹមជ្រូក, ចិញ្ចឹមត្រី និងរោងចក្រផលិតចំណីសត្វអិមភីក ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗ មានបទពិសោធន៍ផ្ទាល់បន្ថែមទៀត និងផ្ដល់ឱកាសឱ្យសិស្សានុសិស្ស បានស្វែងយល់ពីការគ្រប់គ្រង និងដឹកនាំពីបច្ចេកទេសកសិកម្ម។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន៦២លានរៀល ក្នុងការរៀបចំទទួលអាហារថ្ងៃត្រង់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសំណេះសំណាល និងនាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោប្រមុខរដ្ឋស្តីទី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ចៅៗ លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរដែនដីផងដែរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ