ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសពព្រឹទ្ធាចារ្យ ថុង តៃអេង
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសពព្រឹទ្ធាចារ្យ ថុង តៃអេង អតីតសាស្ត្រាចារ្យ (ទសវត្សរ៍ឆ្នាំ៦០ បង្រៀននៅវិទ្យាល័យសុរាម្រឹត ខេត្តកំពង់ឆ្នាំង) និងជាអតីតអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដែលលោកបានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋានសព ស្ថិតនៅផ្សារក្រោម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណព្រឹទ្ធាចារ្យ ថុង តៃអេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ