ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញ​ពិនិត្យ​​​ទីតាំង​ខួង​ដីត្រៀមដាំ​ដូងប្រេង និងពិនិត្យមើល​ផ្លូវ​ក្រាលគ្រួស​ក្រហម​
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦​ នៅក្នុង​តំបន់​កសិកម្ម​ កសិ-ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប​​ ស្រុកព្រៃនប់​ និង​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ បានអញ្ជេីញ​ពិនិត្យ​​ក្រុម​ការងារ​រៀបចំ​ទីតាំង​ខួង​ដីត្រៀមដាំ​ដូងប្រេង​ នាដេីម​រដូវវស្សា​ឆ្នាំ​២០២៦ ​ចំនួន​៥០០ហិកតា​ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤​ ​ចន្លោះ​គីឡូម៉ែត្រ​១៥៨-១៦២ ឃុំតានៃ​ ​ស្រុកព្រៃនប់​ និងបាន​ពិនិត្យមើល​ផ្លូវ​ក្រាលគ្រួស​ក្រហម​ថ្មី​មួយ​ខ្សែ​ ប្រវែង​ជាង៣គីឡូម៉ែត្រ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​កែវផុស​មកដល់​ព្រែក​ចំរុះ​។ សមិទ្ធផល​ថ្មី​នេះ​កេីតចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​​ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ ​នគរូបនីយកម្ម​ និងសំណង់​ និ​ងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ ទន្ទឹម​គ្នា​នេះ​ ឯកឧត្តមបណ្ឌិតក៏​បានជួយ​ចូលរួម​ចំណែក​ដីក្រហម​សម្រាប់​ចាក់​បំពេញ​ស្រទាប់​ទី​២​ ចំនួន​ប្រមាណ​ជិត​២០,០០០ម៉ែត្រគូប​ផងដែរ​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ