ឯកឧត្តម ឈើយ ចាន់ណា និងឯកឧត្ដម អន ស៊ុ អញ្ជើញចូលរួមលើកទឹកចិត្តក្នុងពិធីជួបជុំជាមួយ ឯកឧត្តម កែ សួន សុភាព ក្នុងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា(CFSS)
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្ដម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អ៊ី ឡុង លោកជំទាវ នួម សុភ័ណ ឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមលើកទឹកចិត្តក្នុងពិធីជួបជុំជាមួយ ឯកឧត្តម កែ សួន សុភាព អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា(CFSS) ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព» នៅគេហដ្ឋានរបស់ ឯកឧត្តម កែ សួន សុភាព ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងព្រឹត្តិការណ៍នេះរៀបចំក្នុងគោលបំណង ៖ ១-កៀរគរមូលនិធិសប្បុរសធម៌ជួយឧបត្ថម្ភគាំទ្របន្តដល់បងប្អូនវីរកងទ័ព និងប្រជាជនភៀសសឹក ២-លើកទឹកចិត្ត និងសម្ដែងការអរគុណ ដឹងគុណចំពោះបងប្អូនវីរកងទ័ព និងគាំទ្រលើកទឹកចិត្តពួកគាត់ជានិច្ចនៅគ្រប់កាលៈទេសៈ ៣-ពង្រឹងសាមគ្គីភាពជាតិ គាំទ្រគ្នា ជួយគ្នារួមសុខ រួមទុក្ខជាមួយគ្នា «ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ក្នុងបុព្វហេតុការពារជាតិ និងសន្តិភាព។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ និងក្រុមយុវជន ស.ស.យ.ក. និងក្រុមកីឡាទាំងអស់យ៉ាងច្រើនកុះករ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី បានចូលរួមថវិកាមួយចំនួន ដើម្បីគាំទ្រក្នុងការជួយផ្គត់ផ្គង់គឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខផងដែរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ