







នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សាយ បូរិន និងឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងបន្តនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងគ្រួសារកងទ័ពជួរមុខចំនួន១៥៣គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាមន្ត្រី គុយ សុផល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង និងលោក លោកស្រីជាថ្នាក់ដឹកនាំខេត្តផងដែរ។
កម្មវិធីនេះប្រព្រឹត្តទៅនៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា