ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធីដាំដូងប្រេងជំនាន់ទី២ ឆ្នាំ២០២៦ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦  ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីដាំដូងប្រេងជំនាន់ទី២ ឆ្នាំ២០២៦ ជានិមិត្តរូប លើផ្ទៃដី ៥៧៩ហិកតា ស្មើនឹង ៩២ ៦៤០ ដើម នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពិធីនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ទៀ វិចិត្រ, ថ្នាក់ដឹកនាំក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប, ថ្នាក់ដឹកនាំស្រុកព្រៃនប់, លោកមេឃុំតានៃ, មេឃុំស្ទឹងឆាយ, មេឃុំជេីងគោ, មេឃុំកែវផុស, អ្នកកាសែតមកពីស្ថាប័នផ្សេងៗ និងកម្មករ សរុបចំនួន ៣៥១នាក់ ។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញទស្សនាការបង្ហាញពីខ្សែសង្វាក់ផលិតកម្មនៃផ្លែដូងប្រេងចាប់តាំងពីការរេីសពូជ រហូតដល់ទិន្នផលសម្រេច និងបានដាំដូងប្រេងជានិមិត្តរូប ព្រមទាំងមានមតិសំណេះសំណាលជាមួយកម្មករដូងប្រេងផងដែរ។

នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានឧបត្ថម្ភកម្មករក្នុងនាក់ចំនួន ៣ម៉ឺនរៀល សរុបចំនួន ៧ ០៨០ ០០០រៀល និងសរុបការចំណាយរៀបចំកម្មវិធីទាំងអស់ចំនួន ២៤ ៧៥០ ០០០រៀល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ