លោកជំទាវ ម៉ាណ ណាវី អញ្ជើញបន្តជូនដំណេីរសាសនិកអ៉ិស្លាម ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជីនៅទីក្រុងម៉ាក្កះ​ ប្រទេសអារ៉ាប៊ីសាអូឌីត​
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញបន្តជូនដំណេីរសាសនិកអ៉ិស្លាមចំនួន២០០នាក់ទៀត​ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជីនៅទីក្រុងម៉ាក្កះ​ ប្រទេសអារ៉ាប៊ីសាអូឌីត​ ដែលជាថ្ងៃទី៧ នៃការចេញដំណើរ សម្រាប់រដូវកាលហាជ្ជី ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកកម្ម​ពិសេស។

ប្រភព៖ ក្រុមជំនួយការលោក​ជំទាវ ម៉ាណ ណាវី
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ