សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន ឯកឧត្តម ញ៉ែម សាម៉ន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា សៀក ផល ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤:៤០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ