ឯកឧត្តម ខៀវ មុត បាន​អញ្ជើញ​នាំ​យក​បច្ច័យ​ចំនួន ១.០០០.០០០៛ ​ចូល​រួម​រំលែក​មរណ​ទុក្ខ​ក្រុម​គ្រួសារ​សព​បង​បង្កើត​ឯកឧត្តម លី សារី សមាជិក​គណៈ​កម្មការ​ទី៣
 
ចែករំលែក ៖

រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណេីរដោយ ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុម និងជាសមាជិកគណៈកម្មការទី៨ និង លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុម និងជាលេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យចំនួន ១.០០០.០០០៛ ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពបងបង្កើតឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដែលបានទទួលមរណភាពដោយរោគាពាធនៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ