


















នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសសំណង់ និងកសិកម្ម មកពិនិត្យសកម្មភាពការងារសាងសង់ និងតម្លើងរោងចក្រផលិតជីធម្មជាតិ ការងារសាងសង់សួនទឹក និងបានអញ្ជើញចូលរួមដាំដើមដូងក្រអូបបន្ថែមចំនួន២,០០០ដើម ព្រមទាំងបានចុះមកពិនិត្យមើលចំការដូងក្រអូបចាស់ចំនួនប្រមាណជា ១០,០០០ដើម ដែលបានដាំអស់រយៈពេលពីរឆ្នាំប្រាំខែ ស្មើនឹង២៩ខែកន្លងទៅ ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា