










នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា អមដោយលោក មិន ស៊ីថា និងលោក អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជេីញនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគមកប្រគល់ជូនប្រពលរដ្ឋរស់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត (ហៅវត្តថ្នល់បំបែក) ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
អំណោយប្រគល់ជូន រួមមាន៖ តង់ចំនួន១៥០ មុង១៥០ ក្រមា១៥០ និងឃីត១៥០កញ្ចប់សម្រាប់ជូន ១៥០គ្រួសារ(ក្នុងមួយកញ្ចប់មាន មី ត្រីខកំប៉ុង ប្រេងឆា ទឹកសុីអុីវ អំបិល ប៊ីចេង សាប៊ូ និងអង្ករ១០គីឡូក្រាម)។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម និងលោកជំទាវ បានសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដេីម្បីបានដឹងពីសុខទុក្ខ និងតម្រូវការជាក់ស្តែងផងដែរ ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់លេីការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មណ្ឌលសុវត្ថិភាពទាំងអស់។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា