ឯកឧត្តម លី សារី​ អញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្ត​កំពត​
 
ចែករំលែក ៖

នាព្រឹក​ និងរសៀលថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិកំពង់កែស​ ឃុំត្រពាំងសង្កែ​ និងភូមិកំពង់កណ្តាល​ ឃុំជុំគ្រៀល​ ស្រុកទឹកឈូ​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម​ ម៉ាត់​ សេត​ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត​ ឯកឧត្តម​ សាឡេះ​ សេន​ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត​ ក្រុង​ ស្រុក​ សមាជិកក្រុមប្រឹក្សាឃុំ​ សង្កាត់​ គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្តកំពត​ ខេត្ត​កែប​ ថ្នាក់ដឹកនាំតាមវិហារអ៉ិស្លាមក្នុងខេត្តទាំងពីរ​ អាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ