អន្តរសភាអាស៊ាន រួមគ្នាពង្រឹងច្បាប់ និងអភិបាលកិច្ចអាកាសធាតុ
 
ចែករំលែក ៖

នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «សន្និសីទសភាជាតិ ស្តីពីអភិបាលកិច្ចអាកាសធាតុ» ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា សហការជាមួយលេខាធិការដ្ឋានអាយប៉ា (AIPA) នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តល់ទស្សនទាន និងសារគន្លឹះសំខាន់ៗដូចខាងក្រោម៖
-អន្តរសភាអាស៊ាន ត្រូវ រួមគ្នាពង្រឹងច្បាប់ និងអភិបាលកិច្ចអាកាសធាតុ ដើម្បីភាពធន់ ធានាគណនេយ្យភាព កៀរគរថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបៃតង ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងធានាគោលនយោបាយមាមបរិយាបន្នផ្តោតលើប្រជាជន។
– ពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ យើងមិនអាចបង្កើតសង្គ្រាមបន្ថែមទៀតឡើយ។ អ្វីដែលពិភពលោក និងតំបន់ត្រូវការគឺ សន្តិភាព ភាពជាដៃគូ វិបុលភាព និងការគោរពច្បាប់អន្តរជាតិ។
– ដោយឆ្លុះបញ្ចាំងពីតំបន់ប្រាសាទព្រះវិហារ ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តសហការគ្នាដោយឈរលើស្មារតីអត់ឱន បើកចំហ និងគោរពច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព និងវិបុលភាពយូរអង្វែង។ ឯកឧត្តម ក៏បានស្នើឱ្យបណ្តាប្រទេសទាំងអស់ត្រូវបង្ហាញនូវសំឡេងគាំទ្រ ចំពោះការគោរពច្បាប់អន្តរជាតិ ដើម្បីយុត្តិធម៌ និងភាពត្រឹមត្រូវក្នុងតំបន់ និងពិភពលោក មិនមែនគាំទ្រឱ្យប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតនោះទេ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ទាំងក្នុងតំបន់ និងពិភពលោក ត្រូវតែរួមដៃគ្នាជាធ្លុងមួយ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជំនាន់ក្រោយ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ