លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកាព្រឹទ្ធសភា
 
ចែករំលែក ៖

ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា ដើម្បីពិនិត្យ ពិភាក្សារបៀបវារៈដូចខាងក្រោម៖
១.ត្រៀមចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនកុមារកំព្រា ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ នៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
២.ផែនការរៀបចំវេទិកាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ស្តីពី “តួនាទីរបស់ស្រ្តី  ក្នុងការផ្តល់សេវាសាធារណៈ”ភូមិភាគទី៣ (ខេត្តកណ្តាល) នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នៃព្រឹទ្ធសភា
៣.បញ្ហាផ្សេងៗ ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថៃ្ងពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ខ្លឹមសារ៖ ការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ