ឯកឧត្តម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយនឹងហាកឹមៗ ស្រុកឆ្លូង និងប្រគល់គោគួរបាន សម្រាប់ចែកជូនសាសនិកអីស្លាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអុីម៊ាំខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងហាកឹមៗ ស្រុកឆ្លូង និងបានប្រគល់គោគួរបាន ចំនួន៤៥ក្បាល ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋសាសនិកអ៉ិស្លាមក្នុងស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយគោគួរបានទាំងនេះ ទទួលបានពីអង្គការហាសាណះ អន្តរជាតិ តាមរយៈអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភព​៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ