លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងទទួលអំណោយលើកទី១០ ពីក្រុមហ៊ុន ហ្គេនប៊ឺក(GANZBERG)
 
ចែករំលែក ៖

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងទទួលអំណោយលើកទី១០ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០ ពីក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ដឹកនាំដោយ លោក ហ្រ្វាន់ ចូសេហ្វ៍ ប៊្រូន (Franz J. BRUNE) ប្រធានរោងចក្រ GANZBERG អាឡឺម៉ង់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ប្រភព​៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ