ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទពិភពលោកលើកទី៣​នៃអ្នកចិនសាស្រ្ត នៅប្រទេសចិន
 
ចែករំលែក ៖

តបតាមការអញ្ជើញរបស់ សមាគមចិនដើម្បីការយល់ដឹងអន្តរជាតិ (CAFIU) ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូកម្ពុជា ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦​ ដើម្បីចូលរួមក្នុង សន្និសីទពិភពលោកលើកទី៣ នៃអ្នកចិនសាស្រ្ត នៅខេត្តកានស៊ូ ប្រទេសចិន។ សន្និសីទនេះមានអ្នកចូលរួម ជាថ្នាក់ដឹកនាំប្រទេស អ្នកជំនាញ និងអ្នកនយោបាយ ប្រមាណ៣០០នាក់ មកពីប្រទេសជាង៦០។

ក្នុងឱកាសនោះ ឯកឧត្តមនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះស្តីពី អារ្យធម៌ខ្មែរ-ចិន និងមាគ៌ាឆ្ពោះទៅសន្តិភាព និងវិបុលភាព ក្នុងបរិបទពិភពលោកមានភាពស្មុគស្មាញ ​និងមិនប្រាកដប្រជា។ ក្រៅពីនេះ ក៏មានជំនួបទ្វេភាគីជាមួយ អភិបាលខេត្តកានស៊ូ និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។

ការចូលរួមជូនដំណើរមុនពេលចេញពីព្រលានយន្តហោះអន្តរជាតិតេជោ មានមន្ត្រីព្រឹទ្ធសភា ព្រមទាំងតំណាង មូលនិធិចិនសម្រាប់សន្តិភាព និងអភិវឌ្ឍ (CFPD) និង ជាតំណាង CAFIU គឺលោកស្រី Wang Yahui ដែលតែងតែយកចិត្តទុកដាក់ ក្នុងការពង្រឹងមិត្តភាពដែកថែប និងការកសាង សហគមន៍វាសនារួមខ្មែរ-ចិន ឱ្យកាន់តែរឹងមាំ។

ខ្លឹមសារ៖ ខុទ្ធកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ