ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅទីតាំងសាលារៀនមណ្ឌលភៀសសឹកឃុំស្លក្រាម ស្រុកស្វាយចេក
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងសាលារៀនមណ្ឌលភៀសសឹកឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អុី ឡុង លោកជំទាវ នួម សុភ័ណ ឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងនោះអំណោយរួមមាន៖
១-លោកគ្រូ អ្នកគ្រូចំនួន៥៧ ក្នុងម្នាក់ៗទទួលបាន អាវភ្លៀងចំនួន១ សារុង១ ថវិកា ២០ ០០០រៀល
២-សិស្សានុស្សិសសរុបចំនួន១៧៣៥ នាក់ ក្នុងម្នាក់ៗទទួលបាន អាវភ្លៀង១ និងឃីតចំនួន១ (ប៊ិច២ដើម សៀវភៅសរសេរ១ក្បាល ខ្មៅដៃ១ដើម នំក្មេងៗ១ដុំ និងទឹកដោះគោYoe’s ២ប្រអប់)
៣-ឧបត្ថម្ភជូនសាលារៀនចំនួន៥សាលា ក្នុង១សាលាទទួលបានថវិកាចំនួន ៥០០ ០០០រៀល។ ជាមួយនេះផងដែរ ឯកឧត្តម កែ សួន សុភាព  អភិបាលរងខេត្ត បានចូលរួមសហការនិងកៀរគរសប្បុរសជនជួយឧបត្ថម្ភគាំទ្រដល់កុមារកំពុងសិក្សារៀនសូត្រក្នុងសាលារៀននេះ ពីក្លឹបបាល់ទាត់វិសាខា The Blue  Warrior មានដូចជា៖
-សៀវភៅ ៦០០ក្បាល
-ប៊ិច៦០០ដើម
-ខ្មៅដៃ គូល័រ២០ប្រអប់
-ទឹកសណ្ដែកស២៥កេស
-ទឹកសណ្ដែកខ្មៅ២៥កេស
-បាល់៥គ្រាប់
និង ជូនក្រុមការងារ
-ទឹកសណ្ដែកខ្មៅ១០កេស
-ទឹកសណ្ដែកស១០កេស។​
ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប្រធាន អនុប្រធានមន្ទីរ ក្រុមប្រឹក្សាស្រុក  អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងក្រុមយុវជន ស.ស.យ.ក.ស្រុក ឃុំយ៉ាងច្រើនកុះករ ៕

ប្រភព​៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ