លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ផ្លូវក្រាលកៅស៊ូ១ខ្សែ នៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែង៤,៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលមានទីតាំងពីភូមិសំពៅមាស ភូមិសាន់គ(ខ) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយ លោកជំទាវ យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលសាលាស្រុកកំពង់ស្វាយ កងកម្លាំងទាំង៣ក្នុងស្រុក អាជ្ញាធរឃុំ មេភូមិ អនុភូមិ ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុបចំនួន៣២៤នាក់ ស្ថិតនៅភូមិសំពៅមាស ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកជំទាវបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ។ លោកជំទាវបានបន្តមានប្រសាសន៍ថា កត្តាដែលនាំឱ្យយើងបានធ្វើពិធីសម្ពោធនេះឡើង ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ដូចច្នេះហើយយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាពជារៀងរហូតតទៅ ហើយត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់យើង ។
នាឱកាសនោះ លោកជំទាវបានឧបត្ថម្ភនូវ៖
-ថវិកាមួយចំនួនដល់រដ្ឋបាលឃុំសម្រាប់ចាត់ចែងកម្មវិធី
-ប្រជាពលរដ្ឋចំនួន៣០០នាក់ ម្នាក់ៗ
ទទួលបានក្រមា១
-ឧបត្ថម្ភកាត់ខ្សែបូនូវថវិកាមួយចំនួន។​

ប្រភព​៖ ជំនួយការ​លោកជំទាវ ឃួន ឃុនឌី​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ