ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក ព្រះជីវ៍ធំក្នុងព្រះវិហារសិរីវិសុទ្ធរតនៈមង្គល វត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម
 
ចែករំលែក ៖

នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក ព្រះជីវ៍ធំក្នុងព្រះវិហារសិរីវិសុទ្ធរតនៈមង្គល វត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម (អតីតវត្តក្រឡាញ់ចាស់) ស្ថិតនៅឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាមួយក្រុមមហាឧបាសក ឧបាសិកាពុទ្ធសាសនូបត្ថមក៍ និងលោកអាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទគ្រប់ទិសទី។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ