



នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខឧបាសិកា សុខ សុវត្ថិឌី ត្រូវជាមាតាបង្កើតរបស់លោកស្រី រឿន ណារី អគ្គនាយករងរដ្ឋាករទឹកស្វ័យតទីក្រុងភ្នំពេញ ដែលទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមបួងសួងដល់ដួងវិញ្ញាណសពឧបាសិកា សុខ សុវត្ថិឌី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា