



នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ឯកឧត្តម ង៉ែត ចន្តាវី សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ចែម វីឌ្យ៉ា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកស្រី អភិបាលរងខណ្ឌដូនពេញ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧៧ និងបន្តពាំនាំអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមខណ្ឌ ជូនដល់គ្រួសារចាស់ជរាខ្វះខាតជីវភាពនៅតាមផ្ទះ ប្រជាពលរដ្ឋក្នុងភូមិនានា ស្របតាមវប្បធម៌នៃក្តីអាណិតស្រឡាញ់ និងសិល្បៈនៃការចែករំលែកក្នុងបរិយាកាសស្និទ្ធស្នាលក្រៃលែង។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន