








នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន ១៥០០កញ្ចប់ ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន(ផ្ទះអតីតយុទ្ធជន) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។
ការចែកកញ្ចប់អាហារនេះធ្វើនៅ២ទីតាំង ទីតាំងទី១នៅស្នាក់ការភូមិបន្ទាយមានរិទ្ធិ ឃុំស្លក្រាម ស្រុកស្វាយចេក និងទីតាំងទី២នៅស្នាក់ការភូមិសាមគ្គី ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន