





នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១១:៤០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចំាំភូមិភាគទី១ និងឯកឧត្តម ឡេង វី លេខាធិការគណៈកម្មការទី៣ ព្រឹទ្ធសភា រួមជាមួយឯកឧត្តម កែម ជុតិម៉ា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមិត្តរួមការងារការពារស្តារអភិវឌ្ឍន៍ក្រុងភ្នំពេញជាង៣០ឆ្នាំ ដែលបានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមបួងសួងដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ញ៉ែម សារ៉ន បានទៅកាន់ទីសុខសាន្តកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា