










នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យសព ឯកឧត្តម ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តម ញ៉ែម សារ៉ន គឺជាមិត្តរួមការងារចាស់របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីដេីមទសវត្សរ៍ឆ្នាំ២០០០ ក្នុងការស្ថាបនាផ្លូវជាច្រេីនខ្សែក្នុងរាជធានីភ្នំពេញ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន