





ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីចូលរួមសន្និសីទពិភពលោកលើកទី៣ នៃអ្នកចិនសាស្រ្ដ នៅខេត្តកានស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនេះ ទទួលបានលទ្ធផល
សំខាន់ៗ ដូចខាងក្រោម៖
– ជំនួបជាមួយលេខាធិការបក្សខេត្តកានស៊ូ (ឯកឧត្តម ហ៊ូ ឆាងសឹង)៖ ឯកឧត្តមបណ្ឌិត បានបញ្ជាក់សាជាថ្មីពីជំហរកម្ពុជាចំពោះ «នយោបាយចិនតែមួយ» និងការរួមគ្នាកសាងសហគមន៍ជោគវាសនារួម។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ស្រាវជ្រាវ កសិកម្ម វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងខេត្តកានស៊ូ។ ឯកឧត្តមបណ្ឌិត ក៏បានរំលេចពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា កម្ពុជាអត់ធ្មត់ បើកចំហរ និងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
– ជំនួបជាមួយអនុប្រធានសភាប្រជាជនចិននីតិកាលទី១៣ និងប្រធានសមាគម CAFIU (ឯកឧត្តម ជី ពីងស័ន)៖ ភាគីចិនបានយល់ពីការខូចខាតប្រាសាទព្រះវិហារ ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានពលរដ្ឋតាមព្រំដែន និងសិក្សាលើការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចព្រំដែនឡើងវិញ។ ភាគីទាំង២ បានឯកភាពបន្តសហការគ្នា បន្តរួមចំណែកលើកកំពស់ទំនាក់ទំនងនៃប្រទេសទាំង២ រួមទាំងទំនាក់ទំនងសភានៃប្រទេសទាំង២។
– ក្នុងសន្និសីទចិនសាស្ត្រពិភពលោកលើកទី៣ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ពីទំនាក់ទំនងកម្ពុជា-ចិន ដែលមានតាំងពីសម័យបុរាណ និងទំនាក់ទំនងសម័យទំនើប ដែលកសាងឡើងដោយ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ និងឯកឧត្តម ម៉ៅ សេទុង ហើយត្រូវបានបន្តមរតកមកដល់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា រហូតដល់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានប្រកាសគាំទ្រជាផ្លូវការនូវគំនិតផ្តួចផ្តើមសកលនានារបស់ប្រធានាធិបតី ស៊ី ជីនពីង (រួមមាន GCI, GDI, GSI និង GGI) និងបានអំពាវនាវ ឱ្យមានការរួមគ្នាគាំទ្រចំពោះភាពត្រឹមត្រូវ យុត្តិធម៌ ដើម្បីសន្តិភាព និងវិបុលភាពមនុស្សជាតិលើសកលលោក។
– ការពិភាក្សាជាមួយសាកលវិទ្យាល័យឡានចូវ៖ ឯកឧត្តមបណ្ឌិត បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការអប់រំ និងស្រាវជ្រាវ តាមរយៈការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និស្សិត ការផ្តល់អាហារូបករណ៍ និងការស្រាវជ្រាវរួមគ្នាលើប្រធានបទយុទ្ធសាស្ត្រ ពិសេសលើវិស័យបច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់បម្រើឧស្សាហកម្ម និងផលិតកម្មផ្សេងៗ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្