ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៤ និងព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិដំណាក់ហ្លួងឃុំព្រែថ្នង ស្រុកទឹកឈូ និងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សាឡេះ សេន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា គណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រូបង្រៀនខ្មែរអ៉ិស្លាម ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ