









នារសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានចូលរួមជាមួយលោកអធិការរងខណ្ឌទួលគោកក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ លោក លោកស្រីមេភូមិទាំង១៣ ព្រមជាមួយបងប្អូនប្រជាពលរដ្ឋសរុប៦០នាក់ ក្នុងវេទិកាសាធារណៈលើកទី៣៧ ដោយផ្តោតលើការងារជាអាទិភាពចំពោះមុខ គឺគណបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្តរួមសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Scams-online ឱ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត ជាពិសេសសំណូមពរឱ្យមានការចូលរួមសហការក្នុងការជួយតាមដាន និងផ្តល់ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន