ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមដាំកូនឈើ ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោក និងទិវាបរិស្ថានជាតិ
 
ចែករំលែក ៖

នៅរសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការ ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមដាំកូនឈើ ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោក និងទិវាបរិស្ថានជាតិ ខួបលើកទី៣០ ក្រោមប្រធានបទ «សំណល់សូន្យ» (៥ មិថុនា ១៩៩៦ – ៥ មិថុនា ២០២៦) ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
កម្មវិធីនេះរៀបចំដោយ មន្ទីរបរិស្ថានខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន ខេត្ត ស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្រ្តីអង្គភាពចំណុះរដ្ឋបាលស្រុកយ៉ាងច្រើនកុះករ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ