




នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមរំលែកមរណទុក្ខដល់គ្រួសារសពប្រជាពលរដ្ឋ រស់នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។
សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព។ អញ្ជើញចូលរួមអមជាមួយមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេឃុំ សមាជិក្រុមប្រឹក្សាឃុំ និងលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំអ៉ិស្លាមផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានចូលរួមសោកស្ដាយជាពន់ពេក និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក ជាទីគោរពស្រឡាញ់របស់កូនចៅ និងញាតិមិត្តជិតឆ្ងាយ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានប្រគល់ជូនថវិកាចំនួន ៤០០.០០០រៀល ដល់គ្រួសារសពសម្រាប់ចូលរួមកម្មវិធីបុណ្យផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨