

















នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានអញ្ជេីញទទួលដំណេីរទស្សនកិច្ចរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីអនុវិទ្យាល័យស្វាយរលំ ខេត្តកណ្តាល សរុបចំនួន ៣១៤នាក់ មកទស្សនកិច្ចដំណាំឈេីហូបផ្លែ ដូចជា ត្របែក ខ្នុរ ដូងក្រអូប ទស្សនាសួនបន្លែ សួនសត្វ និង
ជិះឡូរីកម្សាន្ត នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា