








នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមរំលែកមរណទុក្ខគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពតខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុង ស្រុក គ្រូបង្រៀនខ្មែរអ៉ិស្លាម ថ្នាក់ដឹកនាំតាមវិហារ អាជ្ញាធរមូលដ្ឋានក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥