













នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកម្មវិធីជិះកង់ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត និងឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត។ កម្មវិធីនេះប្រារព្ធជួបជុំសំណេះសំណាលចេញដំណើរពីបរិវេណសាលាខេត្តបន្ទាយមានជ័យ ឆ្លងកាត់ទីប្រជុំផ្សារសិរីសោភ័ណ ផ្សារថ្មីចំការគរ ផ្សារទឹកថ្លា និងផ្សារអូអំបិល រួចវិលចូលមកបរិវេណសាលាខេត្តវិញ។ កម្មវិធីមូលនិធិនេះ មានការគាំទ្រ និងចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស យុវជន ស.ស.យ.ក. កាយរិទ្ធ កាកបាទក្រហម និងសប្បុរសជនគ្រប់មជ្ឈដ្ឋាននានាយ៉ាងច្រើនកុះករ៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា