ឯកឧត្តម ម៉ាន់ ឈឿន រួមជាមួយ​តំណាងក្រុមគ្រូពេទ្យបារាំង Rotary Club ចុះពិនិត្យមណ្ឌលសុខភាពជ្រោយចង្វារ ដើម្បីរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅនិងទឹកនោមផ្អែមជូនបងប្អូនប្រជាពលរដ្ឋ
 
ចែករំលែក ៖

នាថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរួមដំណើរជាមួយលោកវេជ្ជបណ្ឌិត ប៊ី ម៉េងលី តំណាងក្រុមគ្រូពេទ្យបារាំង Rotary Club ចុះពិនិត្យមណ្ឌលសុខភាពជ្រោយចង្វារ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរួមគ្នារៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅនិងទឹកនោមផ្អែមជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
បន្ទាប់ពីបានស្តាប់របាយការណ៍លោកស្រីប្រធានមណ្ឌល ស្តីពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម អំពីទឹកលិចនារដូវវស្សា និងបានពិភាក្សាជាមួយលោកចៅសង្កាត់រួចមក មានការឯកភាពគ្នាស្នើសុំមតិសម្រេចពីថ្នាក់ដឹកនាំ ដោយគ្រោងប្រតិបត្តិជាក់ស្តែងនៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រមជាមួយនោះឯកឧត្តមក៏បានឧបត្ថម្ភកន្សែងពោះគោចំនួន៣០កន្សែង ប្រកបដោយក្តីស្រឡាញ់ពេញចិត្ត រាប់អានស្និទ្ធស្នាល រីករាយក្រៃលែង។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ