







នៅរសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ដ លោក គិម បុណ្យ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងវេទិកានេះមានការចូលរួមពី លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក លោក ភិន ឈួង អភិបាលរងស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក លោក លោកស្រី មន្រ្តីអង្គភាពចំណុះរដ្ឋបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ បងប្អូនប្រជាពលរដ្ឋសរុប ២០៥នាក់ ស្ថិតនៅសាលាឆាន់វត្តស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន