អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃ ISC-2 ប្រជុំពិភាក្សានិងត្រួតពិនិត្យវឌ្ឍនភាពការងារនៃការត្រៀមរៀបចំសន្និសីទISC-2
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការ ដើម្បីពិភាក្សានិងត្រួតពិនិត្យវឌ្ឍនភាពការងារនៃការត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នៅព្រះរាជាណាចក្រកម្ពុជា នាខែសីហា ឆ្នាំ២០២៦ និងការរៀបចំរបាយការណ៍របស់អនុគណៈកម្មការ សម្រាប់កិច្ចប្រជុំគណៈកម្មការដឹកនាំ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ។

កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា តាមប្រព័ន្ធនិម្មិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិក សមាជិកា និងជំនួយការ នៃអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ