


នាល្ងាចថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ដឹកនាំដោយលោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម និងលោកជំទាវ ចឹក ហេង សមាជិកាក្រុម តំណាងរបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញជួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងឱកាសដែលឯកឧត្តមទើបត្រូវបានតែងតាំង និងចូលកាន់តំណែងថ្មី។
ជំនួបនេះបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ដោយឯកឧត្តមអភិបាលខេត្តបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ប្រកបដោយបរិយាកាសស្និទ្ធស្នាល។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ បានសម្តែងនូវការអបអរសាទរ និងជូនពរឱ្យឯកឧត្តមអភិបាលខេត្តទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដឹកនាំ និងអភិវឌ្ឍខេត្តមណ្ឌលគិរី ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។
ប្រភព៖ នាយកដ្ឋានព័ត៌មាន